LUXE City Guides
Image default

MOVE ជុំវិញតំបន់អង្គរ – សៀមរាប

logo_ManulifeMOVExLUXE_kh.png

ចម្ងាយ៖ ៣ គីឡូម៉ែត្រទៅ៨ គីឡូម៉ែត្រ អាស្រ័យលើការរុករកនៅតាមប្រាសាទ

ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្តនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៨ ខែធ្នូឆ្នាំ២០១៩ខាងមុខនេះ។ ប្រសិនបើអ្នកខកខានមិនបានចូលរួមនៅឆ្នាំនេះ សូមកុំបារម្ភអី អ្នកនៅតែអាចចូលរួមនៅឆ្នាំ ក្រោយៗទៀតបានជានិច្ច។ អ្នកអាចកត់ត្រាជំហានសំខាន់ៗក្នុងការរុករកប្រាសាទទាំងអស់នេះ ដែលរួមបញ្ជូលទាំងផ្លូវរត់ម៉ារ៉ាតុងសំខាន់ៗមួយចំនួន ដោយមិនចាំបាច់អស់កម្លាំងច្រើន។ អ្នកអាចត្រៀមរថយន្ត (និងអ្នកបើកបរ)  ដើម្បីអាចជួយជូនអ្នកពីកន្លែងមួយទៅកន្លែងមួយផ្សេងទៀត។

ស្ថិតក្នុងទំហំធំមហិមា​ មានពណ៌ប្រផេះ ពោរពេញដោយក្បាច់រចនាលម្អិត និងមានសម្រស់ស្រស់ស្អាត ទោះបីជាមានអាយុកាលច្រើនជាង ៩០០ ឆ្នាំ មកហើយនោះ គឺជាប្រាសាទអង្គរវត្តដ៏អស្ចារ្យ ដែលកសាងឡើងនៅសតវត្សទី ១២ ហើយនៅតែទទួលបាននូវការកោតស្ញប់ស្ញែងពីគ្រប់ទីកន្លែង។ 

អ្នកអាចធ្វើដំណើរឆ្ពោះទៅកាន់ខ្លោងទ្វារខាងលិចប្រាសាទ​ ដើម្បីថតរូបភាពព្រះអាទិត្យរះដ៏ស្រស់ស្អាត ហើយដើម្បីទទួលបានបទពិសោធន៍នៅប្រាសាទពេលព្រលឹមស្រាងៗមុនពេលព្រះអាទិត្យរះ។ សូមយកពិលទៅជាមួយ!ព្រោះអ្នកនឹងចូលតាមខ្លោងទ្វារខាងកើតដែលរៀងស្ងាត់បន្តិចបន្ទាប់មកដើរជុំវិញប្រាសាទតាមផ្លាកសញ្ញាទៅកាន់ខ្លោងទ្វារខាងលិច ដែលជាច្រកចេញទៅកាន់កន្លែងថតរូបដ៏ពេញនិយមពីសំណាក់ភ្ញៀវទេសចរណ៍ បន្ទាប់ពីនោះមក អ្នកអាចទទួលទានអាហារពេលព្រឹកនៅហាង B. Blue Pumpkin (ទល់មុខនឹងច្រកចូលប្រាសាទ ដែលបើកចាប់ពីម៉ោង ៨ ព្រឹកទៅ) និងមានចម្ងាយពីខ្លោងទ្វារខាងកើត និងខ្លោងទ្វារខាងលិច ៣ គីឡូម៉ែត្រ។

ពេលអ្នកធ្វើដំណើរដោយរថយន្ត ហើយបើកឆ្ពោះទៅខ្លោងទ្វារខាងត្បូងរបស់ប្រាសាទអង្គរធំ នោះហើយជាកន្លែងដែលភ្ញៀវជាតិ និងអន្តរជាតិចូលចិត្ត។ នៅខ្លោងទ្វារធំខាងត្បូង សូមបត់ឆ្វេងហើយធ្វើដំណើរចម្ងាយ ១ គីឡូម៉ែត្រ ដើម្បីទៅដល់កន្លែងដែលអ្នកនឹងឃើញប្រាសាទតូចមួយ ដែលបង្ហាញនូវទេសភាពទីជនបទល្វឹងល្វើយ ហើយត្រឡប់ទៅភ្នំបាក់ខែងវិញ។

ដោយស្ថិតនៅក្នុងទីក្រុងបុរាណដែលហ៊ុមព័ទ្ធទៅដោយជញ្ជាំងប្រាសាទអង្គរធំ រូបចម្លាក់មុខដែលឆ្លាក់ពីថ្ម​នៅប្រាសាទបាយ័ន ផ្តល់នូវភាពទាក់ទាញដល់អ្នកទស្សនាជាច្រើននាក់ បន្ទាប់ពីពួកគេថតរូបព្រះអាទិត្យរះនៅប្រាសាទអង្គរវត្តរួច។ យើងសូមណែនាំ​ ថាអ្នកគួរទៅទស្សនានៅពេលព្រលប់ ឬពេលរសៀលជ្រេលបន្តិច ទើបទទួលបាន ពន្លឺស្រស់ស្អាតដែលចាំងលើប្រាសាទ​ហើយសីតុណ្ហភាពកាន់តែអំណោយផលផងដែរ។​ 

ជាអ្នកដែលចូលចិត្តដើរ ឬជាទេសចរដែលចូលចិត្តទស្សនាប្រាសាទមែនទេ? ដូច្នេះសូមកុំជិះរថយន្តទៅប្រាសាទអង្គរវត្តអី​ព្រោះអ្នកនឹង រំលងការចូលទស្សនាប្រាសាទផ្សេងៗ។ អ្នកគួរចូលរួមរត់ចម្ងាយ ៣ គីឡូម៉ែត្រតាមខ្លោងទ្វារខាងលិចនៃប្រាសាទអង្គរវត្ត ខ្លោងទ្វារខាងត្បូងនៃប្រាសាទអង្គរធំ និងប្រាសាទបាយ័ន។ អាស្រ័យទៅតាមល្បឿនរត់របស់អ្នកនៅលើផ្លូវរាបស្មើ ដ៏ងាយស្រួល និងអមដោយទេសភាពត្រកាលអ្នកនឹងចំណាយពេលប្រហែល ៤០ ទៅ ៥០ នាទីតែប៉ុណ្ណោះ។


ManulifeMOVE មិនជាប់ពាក់ព័ន្ធនឹងទីតាំង ឬអ្នកលក់រាយដែលត្រូវបានដាក់បញ្ចូលនៅក្នុងការណែនាំដើរនេះទេ​ ហើយវាត្រូវបានជ្រើសរើសដោយ​ LUXE។ ​យើងបដិសេធរាល់ការទទួលខុសត្រូវចំពោះភាពត្រឹមត្រូវ ភាពគ្រប់គ្រាន់ ឬភាពអាចជឿជាក់បាននៃព័ត៌មានណាមួយដែលមាននៅក្នុងនេះ។

រូបថតដោយ៖ Patagape – Shutterstock.com

Related posts

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More