LUXE City Guides
Image default

MOVE ជុំវិញ ផ្លូវ ២៤០ រាជធានីភ្នំពេញ

logo_ManulifeMOVExLUXE_kh.png

តំបន់ដែលសំបូរដោយហាង​ សណ្ឋាគារដែលមានទីតាំងនៅបណ្តោយផ្លូវ ២៤០ ដែលទាក់ទាញមនុស្សយ៉ាងច្រើនកុះករ​មកពីគ្រប់ទិសទីដោយសារតែរសជាតិកាហ្វេ caf16Deces ​ វប្បធម៏ និងហាងទំនិញតូចៗ ហើយវាក៏ជាកន្លែងដែលអាចធ្វើដំណើរដោយថ្មើរជើងយ៉ាងសប្បាយរីករាយ។ តើអ្នកមិនធ្លាប់បានទៅសារមន្ទីរជាតិទេមែនទេ? ដូច្នេះហេតុអ្វីបានជាមិនចាប់ផ្តើមការរុករករបស់អ្នកជាមួយនឹង ប្រវត្តិសាស្រ្តខ្មែរ? សូមចូលទស្សនាព្រះបរមរាជវាំងដោយដើរតាមផ្លូវនេះ…

A. សារមន្ទីរជាតិកម្ពុជា

រៀងវ័យចំណាស់បន្តិចមែន ប៉ុន្តែនៅតែជាវិមានដ៏ស្រស់ស្អាតរបស់ខ្មែរដែលមានទីតាំងជាប់នឹងព្រះបរមរាជវាំង និងជាកន្លែងមានមនុស្សចូលទស្សនាច្រើនកុះករជាមួយនឹងក្បាច់រចនាតាមបែបបុរាណតាំងពី​សម័យអង្គរ។ ​​សូមចាប់ផ្តើមដំណើរពីខាងឆ្វេងដៃរបស់អ្នក​ហើយបន្តដំណើរជុំវិញជារង្វង់ក្នុងសារមន្ទីដូចទ្រនិចនាឡិការ​ ហើយឈប់បន្តិចនៅកន្លែងដែលមានវត្ថុបុរាណដ៏ស្រស់ស្អាត​ដូចជារូបសំណាក់ព្រះវិស្ណុដែលធ្វើពីសំរិទ្ធដ៏ធំសម្បើម​ និងគ្រឿងកុម្ភការភណ្ឌសំរិទ្ធមានប្រវត្តិតាំងពីសម័យមុនអង្គរ​ គឺសម័យហ្វូណន និងចេនឡា។​

 ព្រះ អង្គ អេង ផ្លូវ (លេខ1 3), លេខទំនាក់ទំនង +855 23 211 753, ចាប់បើកពី 8 ព្រឹក – 5 ល្ងាចជារៀងរាល់ថ្ងៃ ,  cambodiamuseum.info

B. ហាង Estampe Phnom Penh

សូមបន្តការស្វែងរកវត្ថុបុរាណ​នៅហាងលក់របស់ចាស់ៗ បែបឥណ្ឌូចិនដូចជាកាសែត ផែនទី​ សៀវភៅ ប័ណ្ណផ្សព្វផ្សាយ(Poster) រូបថត​ និងវត្ថុដែលផលិតឡើងវិញផ្សេងៗទៀតនៅទីនេះ។ 

ផ្ទះលេខ ១៩៧ ផ្លូវព្រះអង្គយុគន្ធ (១៩)​ លេខទំនាក់ទំនង +855 12 826 186 ចាប់បើកពី 9.30am-6.30pm ថ្ងៃច័ន្ទ ដល់ សុក្រ  facebook.com/estampe.pp

C. ហាងកាហ្វេ Artillery Art

បន្តដំណើរលើផ្លូវ ២៤០ 1/2 ដែលនៅតាមបណ្តោយផ្លូវហាក់បីដូចជាផ្លូវសិល្បៈ ដែលជាកន្លែង​ទីតាំងរបស់កាហ្វេ Artillery។ ម្ហូបអាហារដែលមានពណ៍បៃតងជាច្រើនមុខនៅទីនេះគឺជាផលិតផលសរីរាង្គស្រស់ៗ ហើយភាគច្រើនបន្លែត្រូវបានដឹកជញ្ជូនស្រស់ៗពីចំការមកតែម្តង​ បន្ទាប់មកសូមសាកល្បងភេសជ្ជះក្រឡុក​ និងកាហ្វេ។ 

ជ្រកផ្លូវ 240 ½ ផ្ទះលេខ82E0 ផ្លូវ​244 លេខទំនាក់ទំនង +855 78 985 530 artillerycafe.com

D. ហាងស្ប៉ា ប្លិះ (Bliss Spa) 

ហាងដែលមានការច្នៃម៉ូតបែបអាណានិគមនិយម​ មានជាប្រភេទបន្ទប់ឯកជនខ្នាតតូច និងមានមីនុយសម្រាប់ការម៉ាស្សាឲ្យអារម្មណ៏ស្រស់ថ្លា ការធ្វើក្រចក​ និងការម៉ាស្សាមុខដល់ល្អឥតខ្ចោះ បូករួមនឹងអាងហែលទឹកដល់គួរឲ្យចង់លេងកំសាន្តនៅខាងក្រៅ។ បន្ទាប់ពីការម៉ាស្សាព្យាបាលហើយ សូមកុំភ្លេចទិញត្រលប់ទៅផ្ទះវិញនូវផលិតផលល្អៗជាច្រើនសម្រាប់ការថែរក្សាស្បែកខ្លួន និងមុខរបស់លោកអ្នក។

ផ្ទះលេខ#29 ផ្លូវ​ ឧកញ៉ា ឈុន (240), លេខទំនាក់ទំនង +855 12 613 386,ចាប់បើកពី 9 ព្រឹក – 8 យប់ ជារៀងរាល់ថ្ងៃ   blissspacambodia.com 

E. ឌឹ ស្សប ២៤០​ (The Shop 240)

កន្លែងដែលជនបរទេសតែងតែចូលចិត្តមកដោយសារតែមានភាពស្រស់ស្អាត ទាក់ទាញតាមបែបអ៊ឺរ៉ុបជាមួយនឹងរស់ជាតិបឺរដ៏ឆ្ងាញ់​ នំបុ័ង Pastry កាហ្វេដ៏ឈ្ងុយឆ្ងាញ់ និងទីវាលដ៏ទូលំទូលាយនិងស្រស់ស្អាតរបស់ពួកគេ។ សូមកុំភ្លេចនៅបន្តរហូតដល់អាហារពេលថ្ងៃត្រង់ដើម្បីបានសាកល្បងរស់ជាតិសាឡាត​​ និងនំប៉័ងបែបគ្រីមដ៏ឆ្ងាញ់របស់ពួកគេ។ 

ផ្ទះលេខ#39 ផ្លូវ​​240, លេខទំនាក់ទំនង +855 92 955 963, ចាប់បើកពី 6.30ព្រឹក-7យប់ ជារៀងរាល់ថ្ងៃ   theshop-cambodia.com 

F. ភោជនីយដ្ឋាន​ The Tamarind

អាស្រ័យទៅតាមពេលវេលាប្រចាំថ្ងៃ ជាន់ដំបូលរបស់ភោជនីយដ្ឋានបែបមេឌីថែរ៉ាណេដែលឈរជើងយ៉ាងយូរប្រចាំមជ្ឈឹមបូពា៍ គឺជាកន្លែងស្ងប់ស្ងាត់សម្រាប់អាហារពេលល្ងាច ដែលពួកគេមកទីនេះដើម្បីមកភ្លក់រស់ជាតិ Hummus នំពិតា (Pita) និងស្រាដ៏ឈ្ងុយឆ្ងាញ់។ 

ផ្ទះលេខ#31 ផ្លូវ​​240, លេខទំនាក់ទំនង +855 12 830 139, ចាប់បើកពី 9ព្រឹក តទៅ ជារៀងរាល់ថ្ងៃfacebook.com/thetamarindrestaurant240

G. ហាងកាហ្វេ​ Enso 

ប្រសិនបើមិនទាន់ដល់ម៉ោងសម្រាប់ពិសារសុរាទេ អាចអញ្ចើញមកហាងកាហ្វេដែលមានការរចនាបែបអូស្ត្រាលីដែលមានបំរើកាហ្វេក្រឡុករស់ជាតិដំបូងគេ  ទឹកផ្លែឈើស្រស់ៗ និងអាហារបែបបន្លែធម្មជាតិ ដែលមានចាប់តាំងពីពេលព្រឹករហូតដល់ពេលល្ងាច។ 

ផ្ទះលេខ#50b ផ្លូវ​​240, លេខទំនាក់ទំនង +855 78 626 240,ចាប់បើកពី 7ព្រឹក -8យប់  ថ្ងៃច័ន្ទ ដល់ សៅរ៍ និង ថ្ងៃអាទីត្យ ​ត្រឹមម៉ោង  5ល្ងាច ​ enso-cafe.com

H. Nataraj Yoga

បន្ទាប់មក ហាត់ក្បាច់យូហ្គា Downward Dog នៅស្ទូឌីយោបែបសហគមន៍ និងស្រុកស្រែ។ មានថ្នាក់បង្រៀនប្រចាំថ្ងៃ សម្រាប់គ្រប់កំរិត បូកនឹងការអនុវត្តលំហាត់ប្រាណ និងការសមាធិ សម្រាប់ជាលក្ខណក្រុម និងតែម្នាក់។

ផ្ទះលេខ#52 ផ្លូវ​ 302, លេខទំនាក់ទំនង +855 12 250 817, ចាប់បើកពី 8ព្រឹក-8យប់ ជារៀងរាល់ថ្ងៃ yogacambodia.com/nataraj-yoga-studio


ManulifeMOVE មិនជាប់ពាក់ព័ន្ធនឹងទីតាំង ឬអ្នកលក់រាយដែលត្រូវបានដាក់បញ្ចូលនៅក្នុងការណែនាំដើរនេះទេ​ ហើយវាត្រូវបានជ្រើសរើសដោយ​ LUXE។ ​យើងបដិសេធរាល់ការទទួលខុសត្រូវចំពោះភាពត្រឹមត្រូវ ភាពគ្រប់គ្រាន់ ឬភាពអាចជឿជាក់បាននៃព័ត៌មានណាមួយដែលមាននៅក្នុងនេះ។

រូបថតដោយ៖ National Museum of Cambodia

Related posts

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More