LUXE City Guides
Image default

បន្តការធ្វើសម្មភាពរបស់​លោកអ្នក: ការហាត់ប្រាណតាមអនឡាញ

Banner Khmer.png

 វីរុសកូវីដ១៩ ធ្វើអោយយើងទាំងអស់គ្នានៅផ្ទះ ប៉ុន្តែមិនមែនមានមានន័យថាយើងត្រូវនៅស្ងៀមមិនធ្វើចលនានោះទេ។ តាមពិតទៅ ការធ្វើអោយខ្លួនប្រាណយើងមានចលនាមានសារៈសំខាន់ណាស់សម្រាប់សុខភាពផ្លូវចិត្ត និងផ្លូវកាយកំឡុងពេលដ៏តានតឹងនេះ។ 

ការធ្វើចលនានៅផ្ទះ

ការធ្វើចលនា ឬលំហាត់ប្រាណតិចឬច្រើន ពិតជាអាចជួយបំបាត់ភាពស្រ្តេសបាន វាអាចធ្វើអោយអ្នកគេងលក់ស្រួល និង បង្កើនប្រព័ន្ធភាពសុាំ។ អង្គការសុខភាពពិភពលោកណែនាំ អោយធ្វើយើងធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ ១៥០ នាទីសម្រាប់លំហាត់ប្រាណកម្រិតមធ្យម និង ៧៥ នាទីសម្រាប់លំហាត់ប្រាណកំរិតខ្លាំង។ 

រក្សាភាពសកម្មដោយការតុបតែងខ្លួនតាមបែបតារា លេងជាមួយសត្វចិញ្ចឹម ឬលាងចាន។ លោកអ្នកអាចព្យាយាមក្រោកឈររាល់ ៣០ នាទីម្តងដើម្បីកំុអោយស្ពឹក និងបង្កើនចំនួនជំហានដោយការដើរជំុវិញផ្ទះ ឬ​កន្លែងដែលអ្នកនៅ។ 

រៀនបន្ថែម (តាមអុិនធើណែត)

ដោយសារមានកន្លែងជាច្រើនត្រូវបានបិទបណ្តោះអាសន្ន ដូចនេះកន្លែងហាត់ប្រាណក៏បានបង្កើតថ្នាក់រៀនតាម អុិនធើណេត និងការផ្សាយផ្ទាល់ ដើម្បីធ្វើអោយគម្លាតសង្គមមានភាពសប្បាយរីករាយ។ ពីថ្នាក់យោគៈតាមបែបសមាធិ ដល់ថ្នាក់ហាត់ប្រាណកំរិតខ្លាំងសម្រាប់អ្នករាល់គ្នា។ ថ្នាក់ភាគ ច្រើនគឺផ្តោតទៅលើការហាត់ប្រាណ​លើទម្ងន់រាងកាយ ដូច្នេះអ្នកគ្រាន់តែត្រៀម កម្រាល កន្សែង និងដបទឹកដើម្បីបំពេញជាតិទឹកជាការស្រេច។ 

តើលោកអ្នកនៅចាំអីទៀត? ចាប់ផ្តើមសកម្មភាពដោយការស្លៀកសំលៀកបំពាក់ហាត់ប្រាណ និងចាប់ផ្តើមហាត់តាម តាមអុិនធើណេតហើយធ្វើអោយបន្ទប់ទទួលភ្ញៀវលោកអ្នកក្លាយជាក្លឹបហាត់ប្រាណ។ 

អង្គការ អាសាហាកម្ពុជា

មិនចូលចិត្តយោគៈតាមបែបបបុរាណមែនទេ?​ ​ក្លឹបយោគៈនេះត្រូវបានណែនាំដោយ​វេជ្ជបណ្ឌិត​។ ក្នុងនោះមានទាំង Asana យោគៈ រហូតដល់យោគៈហោះ ថ្នាក់រាំបែបញាក់ hip-hop ​ សមាគមន៍យោគៈដែលសិក្សាពីរបៀបហាត់យោគៈតាមបែបសម័យ តាមរយៈការសរសេរដែល មានភាពច្នៃប្រឌិត និងការអនុវត្ត។ វាជាពេលដែលអ្នកអាចកាត់បន្ថយភាពតានតឹង ហើយផ្តោតការយកចិត្តទុកដាក់ទៅលើខ្លួនឯង​។ ឆែកគេហទំព័រហ្វេសបុករបស់អង្គការ អាសាហាកម្ពុជាសម្រាប់កាលវិភាគថ្នាក់រៀនតាមអុិនធើណេត។ 

គន្លឺះ៖ សម្រាប់អ្នកនិយាយភាសាអង់គ្លេសក៏អាចរៀនបាន។ គ្រូយោគៈបង្ហាត់ជា​ភាសាខ្មែរ និងភាសាអង់គ្លេស។

#39 ផ្លូវលេខ ២១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ +855 77 541 975, azaharfoundation.org

សៀវភៅលើបណ្តាញ: Azaharfoundation.org

ផ្លាស់ប្តូរ: facebook.com/pg/PhnomPenhYoga/videos

អង្គការក្រាមាខ្មែរ

ជាក្លឹបយោគៈនៅភ្នំពេញដែលបើកសម្រាប់សាធារណៈច្រើនឆ្នាំជាងគេ និងមានគ្រូបង្ហាត់ស្ទាត់ជំនាញច្រើន។ ប្រាក់ចំនូលរបស់អង្គការត្រូវបានយកទៅចំណាយលើ​កម្មវិធីផ្សព្វផ្សាយក្នុងស្រុកសម្រាប់កុមារ និងក្មេងជំទង់។ សម្រាប់កាលវិភាគដែលរៀនតាមអុនធើណេត សូមមើលក្នុងគេហទំព័រហ្វេកបុក។ 

ក្លឹប Nataraj Yoga ផ្ទះលេខ ៥២ ផ្លូវ ៣០២ ភ្នំពេញ +855 12 250 81, yogacambodia.com,facebook.com/KramaYogaNGONatarajStudio

សៀវភៅលើបណ្តាញ: Yogacambodia.com

ផ្លាស់ប្តូរ: facebook.com/KramaYogaNGONatarajStudio/ 

ក្លឹបហាត់ប្រាណ LL

លើសពីក្លឹបហាត់ប្រាណ គ្រូបង្វឹកនៅក្លឹបមកពីច្រើនប្រទេសក្នុងសកលលោក ដែលអាចបង្ហាត់ និងកែប្រែលោកអ្នកពី អ្នកហាត់ប្រាណកំរិតមធ្យម អោយក្លាយជាអ្នកហាត់ប្រាណដ៏មោះមុត ជាមួយហ្នឹង អ្នកឯកទេសអាហារូបត្ថម្ភ អ្នកជំនាញខាងសុខភាពផ្លូវចិត្ត និង គ្រូបង្ហាត់ផ្ទាល់ខ្លួន។ អ្នកអាចសាកល្បងជាមួយ ការបង្វឹកហាត់ក្បាច់គុន និងប្រដាល់ របស់ក្លឹប LL បានប្រសិនបើអ្នកចង់ចេញញើសខ្លាំង។ ចុះឈ្មោះរៀនតាមអុិនធើណេត ឬសម្រាប់គ្រូបង្ហាត់ផ្ទាល់ខ្លួន។ 

សម្រាប់ការណាត់ជួបពិភាក្សា +855 70 780 902, llfitness.it

សៀវភៅលើបណ្តាញ: llfitness.it 

ផ្លាស់ប្តូរ: facebook.com/319336974939116/videos/227479298490113/


ManulifeMOVE មិនជាប់ពាក់ព័ន្ធនឹងទីតាំង ឬអ្នកលក់រាយដែលត្រូវបានដាក់បញ្ចូលនៅក្នុងការណែនាំដើរនេះទេ​ ហើយវាត្រូវបានជ្រើសរើសដោយ​ LUXE។ ​យើងបដិសេធរាល់ការទទួលខុសត្រូវចំពោះភាពត្រឹមត្រូវ ភាពគ្រប់គ្រាន់ ឬភាពអាចជឿជាក់បាននៃព័ត៌មានណាមួយដែលមាននៅក្នុងនេះ។

រូបថតដោយ៖ CentralITAlliance – iStock.com

Related posts

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More